×
ការនាំចេញផលិតផលកៅស៊ូម៉ាឡេស៊ីនឹងឈានដល់៣១,៨ពាន់លានដុល្លារនៅឆ្នាំ២០២២

ការនាំចេញផលិតផលកៅស៊ូសរុបរបស់​ប្រទេសម៉ាឡេស៊ីព្យាករណថា នឹងកើនឡើងទ្វេ​ដង​នៅឆ្នាំនេះពី១៦,២ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ​២០២១ ទៅ ៣១,៨ពាន់លានដុល្លារអាម៉េរិក ដោយ​សារបរិមាណនិងតម្លៃឡើងកាន់តែខ្ពស់។

លោកជំទាវ Zuraida Kamaruddin រដ្ឋមន្ត្រីក្រសួងចម្ការឧស្សាហកម្មកសិកម្មនិងមុខទំនិញបាននិយាយថា ការនាំចេញផលិតផលកៅស៊ូសរុបរបស់​ប្រទេសទាំងមូលបានកើនឡើង ៤៤,៣% ស្មើនឹង១៦,២ពាន់លានដុល្លារអាម៉េរិក​ ​ធៀបនឹងឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន​១១,២ពាន់លានដុល្លាអាម៉េរិក។ នៅក្នុងសន្និបាតនិងពិព័រណ៍​ឧស្សាហ​កម្ម​កៅស៊ូអន្តរជាតិម៉ាឡេស៊ីប្រចាំឆ្នាំ២០២២ លោកជំទាវយើងមើលឃើញពីសក្តានុពល​​នៃកំកើនទ្វេ​ដងនូវ​អ្វី​ដែលយើងសម្រេចបានក្នុងឆ្នាំ២០២១ ឬ ៣១,៨​ពាន់​​លានដុល្លារអាម៉េរិក​នៃទឹកប្រាក់​នាំចេញនៅឆ្នាំ​២០២២ ដែលសក្តានុពលដ៏​ធំ​ធេងសម្រាប់ឧ​ស្សាហកម្ម​​កៅស៊ូនៅក្នុងប្រទេសមានកំណើននឹងការ​បន្ថែមតម្លៃ ការបង្កើត​ការងារ វឌ្ឍនភាពបច្ចេកវិទ្យា និងការលើកកំពស់​គុណភាពនិងតម្លៃនាំចេញ។

លោកជំទាវបានបន្ថែមថា មូលហេតុមួយ​ក្នុង​ចំណោមមូលហេតុ​សម្រាប់កំណើនដ៏រឹង​មាំនៃ​ឧស្សាហកម្មកៅស៊ូម៉ាឡេស៊ី គឺការចម្រើនបន្ថែមនូវផ្នែក​ផ្សេងៗនៃខ្សែច្រវាក់តម្លៃ ពិសេសវិស័យ​ផលិត​និងការប្រើប្រាស់។ ឧទាហរណ៍៖ កាលពីឆ្នាំមុន​ឧស្សាហកម្មសំបកកង់បានដាក់ឱ្យដំណើរការដោយ​មានការលើកទឹកចិត្ត។​ ហើយការនាំចេញសំបកកង់​បាន​កើនឡើង៣០,៥% ស្មើនឹង​៣៨៤,៤​ពាន់លាន​ដុល្លាអាម៉េរិកក្នុងឆ្នាំ២០២១ បើធៀបនឹង​ឆ្នាំ២០២០ ដែលមានទឹកប្រាក់២៩៣,៩ពាន់លានអាម៉េរិក។​ រីឯទំនិញឧស្សាហកម្មកៅស៊ូមានគ្រឿងប្រើប្រាស់​ក្នុងរថយន្ត ការជីក​ យករ៉ែ និងសំណង់បានបង្ហាញ​កំណើន ៤០% ក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំមុន។ ចំពោះការធ្វើពិពិធកម្មនៃការនាំចេញរួមបញ្ចូលទំនិញ​​ ដែលមានតម្លៃខ្ពស់នឹងធ្វើកែលម្អបន្ថែមនូវការប្រតិបត្តិ​ការនាំចេញផលិតផលកៅស៊ូស្ងួត ព្រមទាំង​ជំរុញ​ការប្រើប្រាស់កៅស៊ូក្នុងស្រុកផងដែរ។

លោកជំទាវក៏បានកត់សម្គាល់ថា ​  បញ្ហានៃ​កម្លាំងពលកម្មដោយបង្ខំបានញាំញីដល់ឧស្សាហកម្មកៅស៊ូនៅក្នុងស្រុកច្រើនដូចនឹងឧស្សាហកម្ម ដូងប្រេងហើយបន្ត “យើងកំពុងព្យាយាមអស់ពី​សមត្ថ​ភាព​ដល់ឧស្សាហកម្មនេះ ដើម្បីដោះស្រាយការទាមទារកម្លាំងពលកម្មដោយបង្ខំ។ បញ្ហានេះ​ជា​អ្វី​ដែលយើង​​​ត្រូវ​កែ​តម្រូវ ដោយ​យើង​ត្រូវ​តែ​ចូល​រួមនិងមានទំនាក់​ទំនង​ជាមួយ​ភាគី​បរទេស ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​គេ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ខុស​មក​លើឧស្សាហកម្ម​របស់​យើង​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ជា​សាកល​របស់​យើង”។ លោកជំទាវបាន​បញ្ជាក់ថា ក្រសួងចម្ការ​ឧស្សាហកម្មកសិកម្ម​និងមុខ​ទំនិញកំពុងជួបជាមួយក្រសួងធនធានមនុស្ស និង​ក្រសួងកិច្ចការក្នុងប្រទេសដើម្បីពិនិត្យមើល​សំណើ​សុំកម្លាំងពលកម្មបន្ថែម។ ដោយប្រទេសម៉ាឡេស៊ី​បានអនុវត្តប្រព័ន្ធគ្រប់គ្រងពលករបរទេសកណ្តាលស្ថិតក្រោមក្រសួងធនធានមនុស្ស ដែលនឹងជួយ​លុប​បំបាត់ការរំលោភបំពានការងារនៅក្នុងប្រទេស។

រហូតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមិនទាន់ជូនដំណឹងដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងការអនុវត្ត FWCS នៅឡើយទេ។ ប៉ុន្តែលោកជំទាវ Zuraida បានធានាថា ក្រសួងចម្ការឧស្សាហកម្មកសិកម្មនិងមុខទំនិញ រួម​ជាមួយក្រសួងធនធានមនុស្សនឹងជូនដំណឹងទៅ​អង្គការ WTO នៅពេលដែលប្រព័ន្ធនេះត្រូវបានធ្វើ​ឱ្យ​ល្អ​ឡើង៕

ព័ត៌មានចុងក្រោយ