×
វិបត្តិរុស្ស៊ី-អ៊ុយក្រែននឹងជះឥទ្ធិពលរបស់វា មកលើសេដ្ឋកិច្ចប្រទេសថៃ

សង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ វាបានជះឥទ្ធិពលដល់ប្រទេសជាច្រើននៅ​ទូទាំង​សាកលលោកគឺការកើនឡើងថ្លៃប្រេងឆៅ​នៅ​ទីផ្សា​រ​អន្តរជាតិ​​ ប្រសិនបើវិបត្តិនេះនៅអូសបន្លាយយូរ ថ្លៃប្រេង​​ឆៅនឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំខាងមុខដែរ។ លើសពីនេះ ឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងរួមមានធុរៈកិច្ចសំណង់ ថ្លៃដឹកជញ្ជូនតាមផ្លូវទឹកនិងអាកាស រោងចក្រចម្រាញ់ប្រេង និងវិស័យអចលនទ្រព្យ។ល។ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ ពិសេសសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដែលត្រូវផ្លាស់ប្តូរផ្លូវមួយចំនួន ធ្វើឲ្យអត្រាថ្លៃដឹកជញ្ជូនទំនិញអន្តរជាតិបានកើនឡើង ហើយទីផ្សារហិរញ្ញវត្ថុនិងទីផ្សារមូលធននៅជុំវិញពិភពលោកក៏បន្តនឹងប្រឈមបញ្ហានេះផងដែរ។​ ចំពោះស្ថានការណ៍វិស័យទេសចរណ៍ក៏កំពុងប្រឈមដែរ ដោយសារមានអ្នកទេសចររុស្ស៊ីនិងអ៊ុយក្រែនយ៉ាងហោច ៣ម៉ឺននាក់បានជាប់គាំងនៅក្នុងប្រទេសថៃដែលរដ្ឋាភិបាល​ថៃកំពុងរកវិធានការ​ជួយ​ពួកគេ​ឲ្យ​បាន​សមរម្យ។ ជាងនេះទៀតវិបត្តិនេះ ក៏បានប៉ះពាល់ដល់ការបង់ប្រាក់ផងដែរ បន្ទាប់ពីប្រទេសរុស្ស៊ីបានរងនូវទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ។ រីឯ​​ថ្លៃផលិតផល​ផ្សេងៗទៀតបាន​កើនឡើង​បន្ទាប់​ពី​ថ្លៃ​ដឹកជញ្ជូន​កើនឡើង ដោយសារការ​ឡើង​ថ្លៃ​ប្រេង​ឆៅ​ តម្លៃវត្ថុធាតុដើមកើនឡើងដូចជា​ ដែក​ថែបសម្រាប់ផលិតកំប៉ុងជាដើម និង​ជះឥទ្ធិពលដល់​វិស័យ​កសិកម្មផងដែរ​ ​ពីព្រោះថ្លៃជីកើន​ឡើងខ្ពស់ដែលកាល​ពី​មុនប្រទេសថៃ​បាន​នាំ​ចូល ជីពីប្រទេសរុស្ស៊ីដោយមានតម្លៃថោកប្រទេសផ្សេងៗ។

សភាពាណិជ្ជកម្មថៃបានបញ្ជាក់ថា ផលប៉ះពាល់រវាងថៃ-រុស្ស៊ី និងថៃ-អ៊ុយក្រែនគឺការនាំចូល និងការនាំចេញក៏រងផលប៉ះពាល់ផ្ទាល់តិចតួចដល់ប្រទេសថៃ។ ទោះជាយ៉ាងណាប្រទេសថៃនឹងរងផលប៉ះពាល់ដោយប្រយោលពីឥទ្ធិពលវិបត្តិពិភពលោកផងដែរ ហើយថ្លៃទំនិញជាច្រើនបានកើនឡើង​រួមទាំងថ្លៃប្រេងឆៅ ពិសេសថ្លៃដឹកជញ្ជូន ដូច្នេះដើម្បីកុំឱ្យប៉ះពាល់ដល់ការនាំចេញដែលជាយន្ត​ការ​សំខាន់ក្នុងការស្តារសេដ្ឋកិច្ចរបស់ថៃ រដ្ឋាភិបាលគួរ​តែ​ស្វែង​រកដំណោះស្រាយ​ដើម្បីរក្សាការធ្លាក់ថ្លៃនៃ​ប្រាក់បាត។ លើសពីនេះសភាពាណិជ្ជកម្មថៃមានការព្រួយបារម្ភថា សេដ្ឋកិច្ចថៃអាចជួបប្រទះនឹងការជាប់គាំង (អត្រាអតិផរណាខ្ពស់) ខណៈពេលដែលកំណើនសេដ្ឋកិច្ចមានកម្រិតទាប។ ជារួមការចំណាយច្រើនជាងប្រាក់ចំណូលគឺជាស្ថានភាពដែលត្រូវតែតាមដានយ៉ាងដិតដល់។

វិបត្តិរវាង​រុស្ស៊ី-អ៊ុយក្រែនកំពុង​បង្ករ​ក្តី​បារម្ភ​ដល់​ប្រជាជន​ជុំវិញ​ពិភពលោក។ ម្យ៉ាងទៀតឥទ្ធិពល​​របស់ដល់សេដ្ឋកិច្ចពិភពលោកក៏មិនអាចប៉ាន់ស្មានបានដែរ។ ដូច្នេះការសម្របខ្លួននិងការ​ធ្វើផែនការ​ធុរៈកិច្ចក្នុងគ្រាមានវិបត្តិជាកត្តាចាំបាច់​និងសំខាន់។ សមាគមកៅស៊ូថៃ (TRA) រំពឹងថា សង្រ្គាមនឹងត្រូវបានដោះស្រាយនិងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដូច្នេះ​ វានឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចថៃឡើយ៕

ព័ត៌មានចុងក្រោយ