លោក Nor Hizwan Ahmad នាយកប្រតិបត្តិបាននិយាយថា ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (MRC: The Malaysian Rubber Council) កំពុងកំណត់គោលដៅទីផ្សារថ្មីៗនៅឆ្នាំនេះ មានប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិក ដើម្បីបង្ហាញផលិតផលកៅស៊ូក្នុងស្រុកដែលមានគុណភាពខ្ពស់។
លោកក៏បានព្យាករណ៍ថា តម្រូវការផលិតផលផលិតពីកៅស៊ូដូចជា៖ ស្រោមដៃ បំពង់សម្រាប់សុងទឹកនោម និងបរិក្ខាពេទ្យផ្សេងៗទៀតនៅតែមានតម្រូវខ្ពស់។ ខណៈដែលតម្រូវការផលិតផលផ្សេងទៀតដូចជាសមាសភាគកៅស៊ូសម្រាប់ឧស្សាហកម្មយានយន្ត កម្មវិធីបច្ចេកទេស ផលិតផលប្រើប្រាស់ និងការប្រើប្រាស់ឈើកៅស៊ូសម្រាប់ធ្វើជាជីវ ម៉ាសរំពឹងថានឹងកើនឡើងផងដែរ។ លោកចង់ឃើញការនាំចេញកៅស៊ូរបស់ម៉ាឡេស៊ីឈានដល់ ១០០ពាន់លានរីងហ្គីដ។ ហេតុនេះ ការពង្រីកនិងការកំណត់ទីផ្សារគឺជាការងារសំខាន់របស់ MRC ដែលយើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីធានាថាទីផ្សារនិងឱកាសថ្មីៗឲ្យបានច្បាស់លាស់មុននឹងសម្រេចដាក់ទុនក្នុងរឿងនេះ។ លោកជឿក៏ជាក់ថាការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអន្តរជាតិគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយផលិតផលកៅស៊ូម៉ាឡេស៊ី និងលើកកម្ពស់ការយល់ដឹងនៅក្នុងទីផ្សារអន្តរជាតិអំពីគុណភាពខ្ពស់នៃផលិតផលរបស់យើង។ សកម្មភាពផ្សព្វផ្សាយទីផ្សារដែលរៀបចំដោយ MRC រួមមាន ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដំណើរទស្សនកិច្ចការងារ ការប្រកួតប្រជែងផ្នែកធុរកិច្ច សិក្ខាសាលាអន្តរជាតិ សន្និសីទ និងបេសកកម្មថ្នាក់រដ្ឋមន្ត្រី។
ការនាំចេញស្រោមដៃបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលមានបរិមាណនាំចេញស្មើនឹងពាក់កណ្តាលនៃផលិតផលផលិតពីកៅស៊ូសរុបពីព្រោះ ការផលិតស្រោមដៃកៅស៊ូបច្ចុប្បន្នគឺជាឧស្សាហកម្មដ៏សំខាន់បំផុត១របស់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុនផលិតស្រោមដៃនៅប្រទេសម៉ាឡេស៊ីបានបំពាក់គ្រឿងបរិក្ខារយ៉ាងល្អ ដើម្បីបំពេញតម្រូវការពិភពលោកដែលកំពុងតែកើនឡើង ដោយសារតែសមត្ថភាពបច្ចេកទេសផលិត ការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការវិនិយោគច្រើនផ្សេងៗទៀត។
នៅឆ្នាំ២០២១ ការនាំចេញកៅស៊ូនិងផលិតផលផលិតពីកៅស៊ូសរុបបានកើនឡើង ៤៦,៣% ស្មើនឹង៧១ពាន់លានរីងហ្គីដ ធៀបនឹងឆ្នាំមុនដែលមានចំនួន ៤៨,៥៣ពាន់ លានរីងហ្គីដ។
លោក Hizwan បន្តថា MRC បានបង្កើតការិយាល័យនៅតំបន់ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីស្វែងរកសក្តានុពលកៅស៊ូនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង និងមានការិយាល័យផ្សេងទៀតនៅទីក្រុងឡុង វ៉ាស៊ីនតោនឌីស៊ី សៀងហៃ និងប៉េកាំង។ ទីផ្សារថ្មីៗដែលខ្លួនកំពុងកំណត់គោលដៅមានប្រទេស៖ តួកគី វៀតណាម អេហ្ស៊ីប ប្រេស៊ីល និងប៉ាគីស្ថាន។ ដោយសារតែរងផលប៉ពាល់ដោយពីការរញ្ជួយដីនៅប្រទេសទួរគីមានក្រុមហ៊ុនសំណង់ក្នុងស្រុកធំៗជាច្រើនបានឆ្លៀតឱកាសនេះ ដើម្បីផ្សព្វផ្សាយផលិត ផលកៅស៊ូសម្រាប់វិស័យសំណង់ (ERP: engineered rubber products) ដែលផលិតនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមប្រឹក្សានឹងជំរុញឲ្យមានផលិតផលកៅស៊ូសម្រាប់វិស័យសំណង់នៅប្រទេសអេហ្ស៊ីបដោយសារ គម្រោងសាងសង់និងហេដ្ឋារចនាសម្ព័ន្ធកំពុងតែកើនឡើង។ ចំពោះនៅប្រទេសប្រេស៊ីលក្រុមប្រឹក្សាក៏មានគម្រោងលើកទឹកចិត្តឱ្យទទួលយកជម្រើស នៃប្រើប្រាស់សំបកកង់ដែលកែច្នៃឡើងវិញពីប្រទេសម៉ាឡេស៊ីផងដែរ។ រីឯនៅប្រទេសវៀតណាមវិញ ក្រុមប្រឹក្សាក៏នឹងជំរុញការនាំចេញសម្ភារៈ និងគ្រឿងបន្លាស់យានយន្តផលិតពីកៅស៊ូដែលបានយកមកកែច្នៃឡើងវិញ។ ចំពោះប្រទេសប៉ាគីស្ថានដែលកំពុងមានការរីកចម្រើនជាវិជ្ជមានក្នុងវិស័យសុខាភិបាល បានផ្តល់ឱកាសបន្ថែមទៀតដល់ MRC ដើម្បីលើកកម្ពស់ផលិតផលផលិតពីកៅស៊ូវេជ្ជសាស្រ្តបន្ថែមទៀតមាន៖ ស្រោមដៃវេជ្ជសាស្រ្ត និងបំពង់សម្រាប់សុងទឹកនោម។
នៅក្នុងពិព័រណ៍ឆ្នាំ២០២០ កាលពីខែមុននៅប្រទេសឌូបៃ MRC ក៏បានចូលរួមបង្ហាញផលិតផលផលិតពីកៅស៊ូប្រទេសម៉ាឡេស៊ី ទៅកាន់ពិភពលោកនៅក្នុងកម្មវិធី Malaysian Pavilion។ នៅថ្ងៃទី២៤ ខែមករា ដែលជាវេទិកាអនឡាញមួយពាក់ព័ន្ធនឹងការធ្វើធុរកិច្ចរវាងអ្នកទិញអន្តរជាតិ និងរោងចក្រកម្មន្តសាលផលិតផលកៅស៊ូម៉ាឡេស៊ី MRC បានបើកដំណើរការកម្មវិធីតាំងបង្ហាញផលិតផលកៅស៊ូរបស់ខ្លួន (MaRViS: the Malaysian Rubber Products Virtual Showcase)។ ការបិទខ្ទប់ភ្លាមៗនិងការគំរាមកំហែងដែលមើលមិនឃើញនៃជំងឺកូវីដ១៩ បានជំរុញឱ្យ MRC គិតឡើងវិញនូវវិធីសាស្រ្តដែលអាចធ្វើធុរកិច្ចបាន ដើម្បីឈានទៅដល់ទីផ្សារអន្តរជាតិ។ ការរឹតត្បិតលើការធ្វើដំណើរក៏បានរំខាន ដល់ទំនាក់ទំនងអន្តរជាតិ ជាពិសេសការធ្វើធរុកិច្ច។ កម្មវិធីតាំងបង្ហាញផលិតផលកៅស៊ូម៉ាឡេស៊ីគឺជាផ្នែកសំខាន់នៃការធុរកិច្ចរបស់ MRC និងអ្នកពាក់ព័ន្ធរបស់ខ្លួន។ វេទិកានេះមិនត្រឹមតែជួយសន្សំសំចៃថ្លៃដើមនិងការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ថែមទាំងអាចឈានទៅដល់ទីផ្សារធំជាងមុនសម្រាប់ផលិតផលផលិតពីកៅស៊ូប្រទេសម៉ាឡេស៊ីផងដែរ។
ក្រុមប្រឹក្សាក៏បានចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍សុខភាពអារ៉ាប់រយៈពេលបួនថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឌូបៃក្នុងប្រទេស អារ៉ាប់រួម។ យើងបានចូលរួមក្នុងនាមជាអ្នកតាំងពិព័រណ៍ជាមួយនឹងក្រុមហ៊ុនផលិតកៅស៊ូម៉ាឡេស៊ីផ្សេងទៀត។ យើងគាំទ្រការតាំងពិព័រណ៍នេះ ដើម្បី ផ្សព្វផ្សាយផលិតផលកៅស៊ូពីប្រទេសម៉ាឡេស៊ីជាសាកលស្របតាមយុទ្ធនាការដែលកំពុងដំណើរការរបស់យើង 'No One Knows Rubber Like Malay-sia Does'។
ប្រជាជនម៉ាឡេស៊ីកាន់តែច្រើននឹងចូលរួមក្នុង ឧស្សាហកម្មកៅស៊ូ
កង្វះកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មកៅស៊ូបណ្តាលពីខ្វះការចាប់អារម្មណ៍ក្នុងចំណោមកម្មករម៉ាឡេស៊ី ដោយសារការកែច្នៃត្រូវបានចាត់ទុកថាជាហានិភ័យ-3D (Dirty, Dangerouse and Difficult) កខ្វក់ គ្រោះថ្នាក់ និងពិបាក។ ជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវិដ១៩ តម្រូវការស្រោមដៃបាន ចាប់ផ្តើមកើនឡើងនៅចុងឆ្នាំ២០១៩។ ម្ចាស់ឧស្សា-ហកម្មបានប្រញាប់ប្រញាល់ពង្រីកសមត្ថភាពផលិតនៅក្នុងតំបន់ ជាហេតុធ្វើឲ្យតម្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើន និងកង្វះកម្លាំងពលកម្មកាន់តែធ្ងន់ធ្ងរ។ ដោយសារតែការរឹតបន្តឹងការធ្វើដំណើរ និងការបិទព្រំដែនបានធ្វើឱ្យមានការលំបាកក្នុងការជ្រើសរើសពលករបរទេស។
ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនម៉ាឡេស៊ី និងកាត់បន្ថយការពឹងផ្អែកលើកម្លាំង ពលកម្មបរទេស MRC បានចាប់ផ្តើមមូលនិធិជួលកម្មករម៉ាឡេស៊ី ដើម្បីបង្កើនអត្រាការងារក្នុងចំណោមប្រជាជនក្នុងស្រុកនៅក្នុងក្រុមហ៊ុនកៅស៊ូផ្នែកលំហូរខាងក្រោម។ កត្តានេះជាមូលនិធិផ្អែកលើការលើកទឹកចិត្តដែលមានគោលបំណងបង្កើតវប្បធម៌ចេះជួយតាមរយៈឧស្សាហកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ។ MRC ក៏បានស្នើឱ្យម្ចាស់ឧស្សាហកម្មជួលកម្មករក្នុងស្រុក ហើយក៏បានផ្តល់មូលនិធិឱ្យពួកគេផងដែរ។ ប្រាក់ឈ្នួលដែលផ្តល់ជូនគឺ១២០០រីងហ្គីដ ប៉ុន្តែច្បាប់ក្នុងស្រុកប្រាក់ឈ្នួលអប្បបរមាគឺ១៥០០រីងហ្គីដ។ ហេតុនេះ MRC ត្រូវបន្ថែម ៣០០រីងហ្គីដផ្សេងទៀត។ មូលនិធិនេះ ត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងដំណាក់កាលដំបូងនៃជំងឺរាតត្បាតកូវីដ១៩ ហើយបន្តពង្រីកវាដោយសហការជាមួយអង្គការសន្តិសុខសង្គម។
លោក Hizwan បានបន្តឲ្យដឹងថា កង្វះការចូលរួមដោយផ្ទាល់នៅក្នុងខ្សែច្រវ៉ាក់តម្លៃអន្តរជាតិ បានធ្វើឱ្យសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ម៉ាឡេស៊ីចុះខ្សោយ។ ដូច្នេះ យើងសង្ឃឹមថានឹងទទួលបានយុវជនកាន់តែច្រើនចូលរួមក្នុងវិស័យកៅស៊ូ ដោយបន្តផ្តល់អាហារូបករណ៍ គំនិតបង្កើតថ្មី និងបច្ចេកវិទ្យាផ្សេងៗទៀតដើម្បីទាក់ទាញការចាប់ អារម្មណ៍របស់ពួកគេ។
MRC បានបង្កើតកញ្ចប់មូលនិធិសម្រាប់ឧស្សាហកម្ម (Industry Linkage Fund) ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៧។ វាផ្តល់នូវវេទិកាមួយសម្រាប់ឧស្សាហកម្មនេះ ដើម្បីប្រើប្រាស់ភាពខ្លាំងនិងជំនាញរបស់សាកលវិទ្យាល័យសាធារណៈ និងឯកជនរបស់ម៉ាឡេស៊ីនិងវិទ្យាស្ថានស្រាវជ្រាវក្នុងស្រុក ដើម្បីធ្វើការស្រាវជ្រាវទីផ្សារដែលផ្តល់អត្ថប្រយោជន៍ដោយសារតែឧស្សាហកម្មទាក់ទងនឹងគំនិតបង្កើតថ្មីនិងការស្រាវជ្រាវនិងការអភិវឌ្ឍន៍។
ម៉្យាងទៀតឧស្សាហកម្មកៅស៊ូត្រូវតែត្រៀមលក្ខណៈសម្រាប់ស្វ័យប្រវត្តិកម្មរួមគ្នាដើម្បីប្រកួតប្រជែងកាន់តែល្អនៅក្នុងទីផ្សារពិភពលោក។ MRC លើកទឹកចិត្តម្ចាស់ឧស្សាហកម្មឱ្យឈានចូលលើប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ក្នុងគោលបំណងបង្កើនការនាំចេញនិងការប្រើប្រាស់ផលិតផលផលិតពីកៅស៊ូដែលផលិតក្នុងស្រុកក៏ដូចជាផលិតផលផ្សេងៗទៀត។
នៅឆ្នាំ២០១៩ ក្រុមប្រឹក្សាបានបើកដំណើរការមូលនិធិ MRC សម្រាប់ស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាបៃតង ដើម្បីគាំទ្ររោងចក្រកម្មន្តសាលផលិតផលកៅស៊ូដែលយល់ព្រមអនុវត្តគម្រោងស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាបៃតង។ មូលនិធិនេះមានគោលបំណងលើកទឹកចិត្តរោងចក្រកម្មន្តសាលផលិតផលផលិតពីកៅស៊ូឱ្យទទួលយកស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាបៃតង ដើម្បីបង្កើនការប្រកួតប្រជែងក្នុងឧស្សាហកម្ម កាត់បន្ថយការខ្វះខាតកម្លាំងពលកម្ម និងសម្រេចបាននូវនិរន្តរភាព។
ជារួមដើម្បីរក្សាការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាប្រតិបត្តិករកៅស៊ូបច្ចុប្បន្នត្រូវតែមានភាពរហ័សរហួននិងទទួលយកនូវការផ្លាស់ប្តូរពោល គឺជាក្រមសីលធម៌ដែល MRC មានបំណងចង់បណ្តុះគំនិត។ យើងត្រូវតែស្វែងរកគំនិតដែលអាចបំពាក់តម្លៃបន្ថែមដល់ឧស្សាហកម្មកៅស៊ូ និងច្នៃប្រឌិតដើម្បីក្លាយទៅជាឧស្សាហកម្មដ៏សំខាន់មួយទៀតនិងត្រូវចងចាំថា វិស័យកៅស៊ូជាផលប្រយោជន៍ជាតិ “ឧស្សាហកម្មកៅស៊ូនៅតែរឹងមាំ នោះជាតិនឹងបន្តរីកចម្រើនផងដែរ” ៕