ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP: The Regional Comprehensive Econo-mic Partnership) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកចំនួនប្រាំប្រទេសមាន៖ អូស្ត្រាលី ចិន ជប៉ុន កូរ៉េ និងញូហ្សើឡេន។ ប្រទេសដែលចូលរួមកិច្ចព្រមព្រៀង RCEP ទាំងនេះមានប្រហែល ៣០% នៃផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោក (GDP) និង ៣០% នៃចំនួនប្រជាជនពិភពលោក (២ ២៥២លាននាក់)។ កិច្ចព្រមព្រៀង RCEP មានលក្ខណៈពិសេសសំខាន់ៗ ចំនួនបួនដូចតទៅ៖ (១) ទំនើបកម្ម៖ ធ្វើឱ្យប្រសើរឡើងនូវវិសាលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីមុនរវាងអាស៊ាន+1 និងប្រទេសអាស៊ីប៉ាស៊ីហ្វិកប្រាំប្រទេស និងពិចារណាលើការផ្លាស់ប្តូរនិងគំរូពាណិជ្ជកម្មជាក់ស្តែង (២) គ្រប់ជ្រុងជ្រោយ៖ យល់ទាំងវិសាលភាពនិងជម្រៅនៃការប្តេជ្ញាចិត្តជាមួយនឹង បទប្បញ្ញត្តិ ពិសេសដែលគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ សេវាកម្ម បទប្បញ្ញត្តិ និងបញ្ហាច្បាប់។ ក្រៅពីនេះ RCEP សម្រេចបាននូវពាណិជ្ជកម្មសេរីលើទំនិញ សេវាកម្ម និងការវិនិយោគ (៣) គុណភាពខ្ពស់៖ កិច្ចព្រមព្រៀង RCEP រួមមានបទប្បញ្ញត្តិដែលលើសពីបទប្បញ្ញត្តិដែលមានស្រាប់នៃកិច្ចព្រមព្រៀងអាស៊ាន+1 និងទទួលស្គាល់នូវលក្ខខណ្ឌផ្សេងៗ នៃការអភិវឌ្ឍន៍និងតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗនិង (៤) ផលប្រយោជន៍ទៅវិញទៅមក៖ ប្រទេសជាសមាជិកនឹងទទួលបានអត្ថ ប្រយោជន៍ទៅវិញទៅមក ពីព្រោះកិច្ចព្រមព្រៀង RCEP មានប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍន៍ផ្សេងៗគ្នា ហើយវាត្រូវបានបង្កើតឡើងដើម្បីឱ្យសមស្របនិងអាចបត់បែនបានសម្រាប់ប្រទេសជាសមាជិក។
កិច្ចព្រមព្រៀង RCEP នឹងផ្តល់ប្រយោជន៍ទៅវិញទៅមក ដើម្បីជួយសម្រួលដល់ការពង្រីកពាណិជ្ជកម្ មនិងការវិនិយោគក្នុងតំបន់និងរួមចំណែកដល់កំណើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ លើសពីនេះវានឹងនាំមកនូវទីផ្សារនិងឱកាសការងារ សម្រាប់អាជីវកម្មនិងប្រជាជនក្នុងតំបន់។ កិច្ចព្រមព្រៀង RCEP នឹងធ្វើការរួមគ្នា និងគាំទ្រដោយបើកចំហរ រួមនឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ជាមួយនឹងជំពូកសំខាន់ៗចំនួន២០ មាន៖ (១) បទប្បញ្ញត្តិដំបូងនិងនិយមន័យទូទៅ (២) ពាណិជ្ជកម្មទំនិញ (៣) ច្បាប់នៃប្រភពដើម (៤) នីតិវិធីគយនិងការសម្របសម្រួលពាណិជ្ជកម្ម (៥) វិធានការអនាម័យនិងភូតគាមអនាម័យ (៦) ស្តង់ដារបញ្ញាត្តិបច្ចេកទេសនិងនីតិវិធីវាយតម្លៃការអនុលោមភាព (៧) ដំណោះស្រាយពាណិជ្ជកម្ម (៨) ពាណិជ្ជកម្មក្នុងសេវាកម្ម (៩) ផែនការបណ្តោះអាសន្ននៃបុគ្គលធម្មជាតិ (១០) ការវិនិយោគ (១១) កម្មសិទ្ធិបញ្ញា (១២) ពាណិជ្ជកម្មឌីជីថល (១៣) ការប្រកួតប្រជែង (១៤) សហគ្រាសធុនតូចនិងមធ្យម (១៥) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស (១៦) លទ្ធកម្ម របស់រដ្ឋាភិបាល (១៧) បទប្បញ្ញត្តិទូទៅនិងការលើកលែង (១៨) បទប្បញ្ញត្តិរបស់ស្ថាប័ន (១៩) ការដោះស្រាយវិវាទនិង (២០) បទប្បញ្ញត្តិចុងក្រោយ។
កិច្ចព្រមពៀង RCEP បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីសមាជិកយ៉ាងតិចប្រាំមួយរបស់អាស៊ាននិងប្រទេសមិនមែនអាស៊ានចំនួនបីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីកិច្ចព្រមព្រៀង RCEP។ ជាឧទាហរណ៍៖ ប្រទេសថៃមានទំនិញចំនួន ៣៩ ៣៦៦មុខដែលនឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធ និងមានទំនិញចំនួន ២៩ ៨៩១មុខ ដែលគួរតែទទួលបានលើកលែងពន្ធភ្លាមៗ បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងនេះ។ លើសពីនេះទៀត ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងនឹងកាត់បន្ថយពន្ធលើការនាំចេញទំនិញរបស់ថៃ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ដូចជា៖ ផ្លែឈើស្រស់និង ការកែច្នៃផលិតផលនេសាទ ទឹកផ្លែឈើ សមាសធាតុអគ្គិសនីកៅស៊ូសំយោគ កុំព្យូទ័រ និងផ្នែកផ្សេងៗទៀត។ នេះក៏ជាឱកាសមួយសម្រាប់ប្រទេសថៃ ក្នុងការពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួនដល់ប្រទេសជាសមាជិក RCEP ក្នុងវិស័យផ្សេងៗដូចជា៖ សំណង់ ការលក់រាយ សុខ- ភាព ភាពយន្ត និងការកម្សាន្តជាដើម។
សរុបសេចក្តី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នឹងកសាងផលប្រយោជន៍ទៅវិញទៅមកក្នុងចំណោមប្រទេសជាសមាជិក។ វានឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកជាមួយនឹងតម្លៃដ៏អស្ចារ្យ។ វាក៏ត្រូវបានគេរំពឹងថានឹងបង្កើតគុណសម្បត្តិជាយុទ្ធសាស្ត្រ រួមសម្រាប់ឧស្សាហកម្មកៅស៊ូផងដែរ៕