កំពង់ផែនិងក្រុមហ៊ុននានាបាននឹងកំពុងតស៊ូដោះស្រាយវិបត្តិខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកចាប់តាំងពីដើមឆ្នាំ។ វាលេចឡើងដូចជាវិបត្តិកំពុងចាប់ផ្តើមមានស្ថិរភាពក្នុងបច្ចុប្បន្នចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឧស្សាហកម្មនេះ និងមេរោគកូវីតបំលែងខ្លួនថ្មី។
លោក Per Hong ដៃគូជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សា Kearney បាននិយាយថា មេរោគបំលែងខ្លួនថ្មី Omicron គឺជាការសាកល្បងនៃភាពធន់មួយផ្សេងទៀតសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលមានភាពតានតឹងរួចហើយនោះ។
អ្នកស្រី Sian Fenner អ្នកដឹកនាំសេដ្ឋវិទូអាស៊ីនៅ Oxford Economics បានឲ្យដឹងថា ខ្សែ ច្រវ៉ាក់ផ្គត់ផ្គង់នៅតែងាយរងគ្រោះទៅនឹងការរំខានដែលទាក់ទងនឹងជំងឺរាតត្បាត ដោយការបម្លែងខ្លួនថ្មី Omicron មិនទាន់ចប់នៅឡើយ។ ពិភពលោកបានដឹងជាលើកដំបូងអំពីមេរោគបំលែងខ្លួនថ្មីអូមីក្រុង បន្ទាប់ពីអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងម្នាក់បានបង្ហាញពីការលេចឡើងនៃមេរោគនេះ។ អង្គការសុខភាពពិភពលោកក៏បានបង្ហាញថា វាជា "ក្តីកង្វល់នៃមេរោគបំលែងខ្លួនថ្មី" នឹងអាចរីករាលដាលបន្ថែមទៀត ហើយអាចក្លាយនឹងជា "ហានិភ័យខ្ពស់" ជាសកល។
ចាប់តាំងពីពេលនោះមក មេរោគនេះត្រូវបានរកឃើញនៅចក្រភពអង់គ្លេស បារាំង ហូឡង់ អ៊ីស្រាអែល បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អូស្ត្រាលី កាណាដា និងហុងកុង។
ឥទ្ធិពលប្រយោលនៃការជាប់គាំង
លោក Hong បានបន្ថែមថា ខណៈដែលមិនទាន់មានរបាយការណ៍នៃករណីជំងឺអូមីក្រូនៅក្នុងប្រទេសចិនដីគោកនោះ លោកកំពុងតាមដានយ៉ាងដិតដល់នូវការឆ្លើយតបរបស់រដ្ឋាភិបាលចិន ដោយសារករណីនេះបានកើតឡើងក្នុងទីក្រុងហុងកុង។ ប្រទេសចិនព្យាករថា នឹងធ្លាក់ចុះទ្វេដងលើគោលនយោបាយ Zero-COVID របស់ខ្លួនដែលកាលពីអតីតកាលបានរួមបញ្ចូលការបិទខ្ទប់ទីក្រុងទាំងមូល ការដាក់ឱ្យនៅដាច់ពីគេ (ចត្តាឡីស័ក) ក៏ដូចជាការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅកំពង់ផែ និងការត្រួតពិនិត្យកប៉ាល់និងទំនិញដើម្បីការពារកុំឱ្យមានករណីឆ្លងចូលមក។
អ្នកវិភាគផ្សេងទៀតក៏បានព្រមានផងដែរថា ប្រទេសចិនអាចនឹងបង្កើនវិធានការ Zero-COVID របស់ខ្លួនជាមួយនឹងការលេចឡើងនៃ Omicron ។
លោក Hong បន្តថានៅពេលមានការរំខានដែលបណ្តាលមកពីជំងឺរាតត្បាត Covid បានបង្ហាញឱ្យឃើញពីវិធានបិទខ្ទប់នៅក្នុងប្រទេសមួយអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងទាំងផ្នែកលំហូរខាងលើនិងខាងក្រោមនៅក្នុងតំបន់ផ្សេងទៀតៗ។ ប្រសិនបើរឿងនេះកើតឡើង មិនត្រឹមតែការដឹកជញ្ជូនត្រូវជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែប្រាកដណាស់នឹងឃើញការខ្វះខាតបន្ថែមទៀតនៃធាតុផ្សំផលិតកម្មសំខាន់ៗនិងការបន្តការបញ្ជាទិញជាបន្តបន្ទាប់ទៀតសម្រាប់ផលិតផលអេឡិចត្រូនិច យានយន្ត និងផលិតផលប្រើប្រាស់សំខាន់ៗអាស្រ័យលើតំបន់ ដែលបានរងផលប៉ះពាល់។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាដឹកជញ្ជូនពិភពលោកបានឱ្យដឹងថា កំពង់ផែដែលមមាញឹកបំផុតមួយចំនួនរបស់ពិភពលោកគឺនៅក្នុងប្រទេសចិន។ ក្នុងចំណោមកំពង់ផែមមាញឹកបំផុតទាំង១០ មានកំពង់ផែ ៧ ស្ថិតនៅក្នុងប្រទេសចិនក្នុងនោះ សៀងហៃជាប់ចំណាត់ថ្នាក់លេខ១ Ningbo Zhou- shan ជាប់ចំណាត់ថ្នាក់លេខ៣ និង Shenzhen ជាប់ចំណាត់ថ្នាក់ទី៤ ខណៈដែលហុងកុងជាកំពង់ផែមមាញឹកបំផុតទី៨ កាលពីឆ្នាំមុន។
មេរោគថ្មី Omicron អាចពន្យារពេលដល់ការងើបឡើងវិញនៃការនាំចេញក្នុងតំបន់
បើយោងតាមអ្នកវិភាគខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅគ្រប់ទីកន្លែងត្រូវបានរងផលប៉ះពាល់ ដោយការរំខានដ៏ធំក្នុងឆ្នាំនេះ ចាប់ពីកង្វះកុងតឺន័ររហូតដល់ទឹកជំនន់ ការឆ្លងមេរោគ Covid និងឈានដល់ការបិទកំពង់ផែ។ វិបត្តិថាមពលនៅក្នុងប្រទេសចិនដីគោកនិងអឺរ៉ុបគឺជាវិបត្តិចុក្រោយបង្អស់ ដែលធ្វើអោយឧស្សាហកម្មដឹកជញ្ជូនកាន់តែយ៉ាប់យ៉ឺន។ ប៉ុន្តែស្ថាន ការណ៍នេះហាក់មានស្ថិរភាពនាពេលថ្មីៗនេះ បើទោះបីជានៅឆ្ងាយពីសម័យមុនកូវីដក៏ដោយ។
អ្នកស្រី Fenner បានបន្តថា នៅពេលដែលការរឹតត្បិតត្រូវបានបន្ធូរបន្ថយនៅអាស៊ី នោះកម្មករអាចត្រលប់មកធ្វើការវិញ ហើយរោងចក្រក៏អាចដំណើរការឡើងវិញនៅក្នុងខែកញ្ញា បើទោះបីជានៅតែមានភាពរអាក់រអួលមួយខ្លះៗក៏ដោយ ក៏ការរឹតបន្តឹងមួយចំនួនដើម្បីរក្សាស្ថិរភាពរលក Covid ថ្មីៗនេះ ត្រូវបានរៀបចំឡើងវិញ។ សូម្បីតែការផលិតកាន់ជាច្រើនដាក់លក់តាមអ៊ីនធឺណិត ក៏នៅតែមានបញ្ហាប្រឈម ពិសេសលើការដឹកជញ្ជូន ថែមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ។
បើយោងតាមក្រុមហ៊ុន Oxford Economics បានឲ្យដឹងថា នៅទូទាំងពិភពលោកនាវាតិចជាងពាក់កណ្តាលបានមកដល់ទាន់ពេលក្នុងកំឡុងឆ្នាំ២០២១ ហើយការពន្យាពេលសម្រាប់កប៉ាល់មកយឺតតែងតែបន្ថែមពេលច្រើនជាងមួយសប្តាហ៍នៃម៉ោងដឹកជញ្ជូន បើធៀបនឹងរយៈពេលប្រហែលបួនថ្ងៃក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។
ក្រុមហ៊ុនស្រាវជ្រាវ TS Lombard បាននិយាយថា ប្រទេសវៀតណាមដែលជាប្រទេសនាំចេញដ៏សំខាន់មួយនៅក្នុងទ្វីបអាស៊ី ត្រូវបានកំណត់ចំណែកនៃការនាំចេញឡើងវិញ បន្ទាប់ពីរលក Covid ទីបី។ លើលពីនេះ ជំងឺរាតត្បាតនេះបានធ្វើឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍បិទរោងចក្ររបស់ខ្លួនដែលបង្កបញ្ហាដល់ក្រុមហ៊ុនអាម៉េរិកជាច្រើនដែលមានរោងចក្រផលិតនៅទីនោះ។
អ្នកវិភាគមកពី TS Lombard បានឲ្យដឹងថា រដ្ឋាភិបាលភាគច្រើននៅក្នុងតំបន់ទំនងជាកំពុងទប់ទល់នឹងការដាក់កម្រិតធ្ងន់ធ្ងរឡើងវិញ ប៉ុន្តែចំណុចសំខាន់គឺថាខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅតែទទួលរងសម្ពាធដដែល ដោយសារតែការគំរាមកំហែងពី Covid នៅតែបន្ត។
ក្រុមហ៊ុន Oxford Economics បន្តឲ្យដឹងថា ប្រសិនបើ Omicron ប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នោះផលប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីទំនងជានឹងធ្លាក់ចុះ ១,៦% នៅឆ្នាំក្រោយ៕