ក្រុមប្រឹក្សាកៅស៊ូឥណ្ឌានឹងប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីអនុវត្តគម្រោង
ក្រុមប្រឹក្សាកៅស៊ូឥណ្ឌាបានចាប់ផ្តើមធ្វើជំរឿនកៅស៊ូនៅទូទាំងប្រទេស ដើម្បីរៀបចំមូលដ្ឋានទិន្នន័យឲ្យកាន់តែទូលំទូលាយលើចម្ការកៅស៊ូនិងអ្នកដាំកៅស៊ូ។
ក្រុមប្រឹក្សាកៅស៊ូឥណ្ឌាបានចាប់ផ្តើមបើកកម្មវិធីនៅទីក្រុង Pala ក្នុងស្រុក Kottayam ដែលស្ថិតនៅក្រោមតំបន់គ្រប់គ្រងរបស់សមាគមអ្នកផលិតកៅស៊ូ Thodanal ។
គោលបំណងនៃការធ្វើជំរឿន
យោងតាមមន្ត្រីនៃក្រុមប្រឹក្សាកៅស៊ូបានឲ្យដឹងថា គោលបំណងនៃជំរឿនគឺដើម្បីប្រមូលព័ត៌មានលំអិតអំពីផ្ទៃដីកៅស៊ូរួមមាន៖ ផ្ទៃដីកៅស៊ូសរុប ផ្ទៃដីមិនទាន់ផ្តល់ផល ផ្ទៃដីផលផល ផ្ទៃដីចៀរ ចំនួនដើមកៅស៊ូ ការដាំប្រចាំឆ្នាំ ក្លូន ប្រព័ន្ធចៀរជ័រ និងស្ថានភាពនៃការប្រើប្រាស់ក្បាំងការពារទឹកភ្លៀង។ ជំរឿនក៏ប្រមូលព័ត៌មានលម្អិតអំពីអ្នកចៀរជ័រ និងវិធីសាស្ត្រកែច្នៃដំណាំផងដែរ។
វិស័យកៅស៊ូគួរតែដោះស្រាយដោយខ្លួនឯង ដើម្បីបំពេញតម្រូវការកើនឡើងពីការបើ្រប្រាស់ក្នុងឧស្សាហកម្ម។
ការរៀបចំមូលដ្ឋានទិន្នន័យ និងការធ្វើបច្ចុប្បន្នភាពតាមកាលកំណត់គឺចាំបាច់ណាស់ សម្រាប់ការបង្កើតគំរូគ្រោងឲ្យកាន់តែលម្អិត ដែលធ្វើឲ្យផលិតកម្មកៅស៊ូធម្មជាតិនៅក្នុងប្រទេសកាន់តែប្រសើរ។
ការធ្វើជំរឿនកំពុងចាប់ផ្តើមអនុវត្តដោយកម្មវិធីទូរស័ព្ទមួយឈ្មោះ 'RUBAC' ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាកៅស៊ូក្នុងសមាគម សហការជាមួយនឹងវិទ្យាស្ថានឥណ្ឌា នៃផ្នែកព័ត៌មានវិទ្យានិងការគ្រប់គ្រង និងមានការចូលរួមយ៉ាងសកម្មពីអ្នកផលិតកៅស៊ូ។
វិស័យកៅស៊ូរបស់ប្រទេសឥណ្ឌាត្រូវបានគ្រប់គ្រងដោយកសិករកៅស៊ូគ្រួសារដែលមានផលិតកម្មកៅស៊ូចំនួន៩២% និង៩១% ជាផ្ទៃដីដាំដុះក្នុងប្រទេស។ វិស័យនេះ មានប្រតិបត្តិករកៅស៊ូចំនួន ១,៣២ លាននាក់ និងផ្ទៃដីដាំកៅស៊ូមានប្រហែល ៨,២ពាន់ហិកតា៕