×
ឧស្សាហកម្មកៅស៊ូត្រូវការការវិនិយោគថ្មី ដែលផ្អែកលើការស្រាវជ្រាវដើម្បីរារាំងការខាតបង់

ថ្មីៗនេះមានវីដេអូមួយព្យាករណ៍អំពីការខាតបង់កៅស៊ូ។ ថ្វីបើការព្យាករផ្តោតសំខាន់លើកៅស៊ូធម្មជាតិក៏ដោយ ក៏កៅស៊ូសំយោគមិនត្រូវបានទុកចោលឡើយ។

ក្តីព្រួយបារម្ភអំពីកង្វះខាតនៃការផ្គត់ផ្គង់ដែលកំពុងកើតឡើងនៅភាគខាងលិច ដោយសារតែការរាលត្បាតជំងឺកូវីដ បានរំខាន ការដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក។

កង្វះខាតកុងតឺន័រដើម្បីដឹកជញ្ជូនកៅស៊ូបានក្លាយជារឿងធម្មតាទៅហើយ ម្ចាស់ឧស្សាហកម្មមួយចំនួននៅសហរដ្ឋអាម៉េរិកបានលើកទង់ក្រហមចំពោះការធ្លាក់ចុះរយៈពេលនៃសន្និធិ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលពិភពលោកបានជាប់គាំង ជាពិសេសនៅក្នុងតំបន់អាស៊ានចំពោះការផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់ពួកគេ។  កៅស៊ូធម្មជាតិរបស់ពិភពលោកជាង៩០% បានមកពីបណ្តាប្រទេសអាស៊ាន ក្នុងនោះប្រទេសថៃជាប្រទេសនាំមុខគេក្នុងការផលិត។

ប្រទេសម៉ាឡេស៊ីដែលធ្លាប់ជាប្រទេសផលិតឈានមុខគេ ឥឡូវនេះស្ថិតនៅលេខ៨ តាមពីក្រោយប្រទេសកូតឌីវ័រដែលស្ថិតក្នុងទ្វីបអាហ្វ្រិក ដោយឧស្សាហកម្មនេះទទួលបានគាំទ្រតិចតួចណាស់។

មានហេតុផលជាច្រើនដែលអ្នកទិញកៅស៊ូធម្មជាតិនៅភាគខាងលិចបានលើកទង់ក្រហមចំពោះការផ្គត់ផ្គង់កៅស៊ូ។ ក្រៅពីការលំបាកផ្នែកដឹកជញ្ជូននៅបណ្តាប្រទេសផលិតមួយចំនួនទៀតក៏បានជួបបញ្ហាផងដែរ។ អ្នកដែលពឹងផ្អែកលើកម្លាំងពលករអន្តោប្រវេសន៍ប្រឈមនឹងការខ្វះខាតកម្មករ ដោយសារតែបទបញ្ជាត្រួតពិនិត្យការផ្លាស់ទី ក្នុងកំឡុងពេលមានការរាតត្បាតជំងឺកូវីដ។ តម្លៃកៅស៊ូធ្លាក់ចុះពេកធ្វើឲ្យកសិករកាត់បន្ថយថ្លៃដើមផលិតដូចជា ជីនិងធាតុផ្សំកសិកម្មដទៃទៀត។ កត្តានេះមិនត្រឹមតែកាត់បន្ថយទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតលក្ខខណ្ឌអនុគ្រោះដល់ការចាប់ផ្តើមនៃជំងឺផងដែរ។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជំងឺស្លឹកដ៏ធ្ងន់ធ្ងរ Pestalotiopsis​ បានរីករាលដាលនៅតាមបណ្តាប្រទេសដាំកៅស៊ូ។ ជំងឺនេះបានធ្វើឲ្យទិន្នផលកៅស៊ូធ្លាក់ចុះ។ បញ្ហាទាំងបីរួមមាន៖ តម្លៃ កម្លាំងពលកម្ម និងជំងឺ បានធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់។

អ្នកទិញមានការព្រួយបារម្ភខ្លាំង ព្រោះតែកៅស៊ូធម្មជាតិមិនអាចខ្វះបានក្នុងការផលិតជាវត្ថុប្រើប្រាស់ជាច្រើន ជាពិសេសអ្នកផលិតសំបកកង់បានប៉ះពាល់សតិអារម្មណ៍ខ្លាំង ដោយសារតែកៅស៊ូធម្មជាតិស្ទើរតែ ៧០% ត្រូវបានផលិតជាសំបកកង់។

សំបកកង់កាន់តែធំគឺត្រូវការកៅស៊ូធម្មជាតិកាន់ជាតិកាន់តែច្រើន ជាពិសេស សំបកកង់យន្តហោះប្រើប្រាស់កៅស៊ូធម្មជាតិ១០០%។ រឿងនេះក៏ពន្យល់ពីមូលហេតុដែលក្រុមហ៊ុនផលិតសំបកកង់មានភាពរឹងមាំកាន់តែខ្លាំងនៅពីក្រោយការផ្លាស់ប្តូរនេះដើម្បីធានានិរន្តរភាពកៅស៊ូធម្មជាតិ។ វាមិនត្រឹមតែទាក់ទងនឹងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តដល់ការផ្គត់ផ្គង់វត្ថុធាតុដើមផងដែរ។

ក្រុមហ៊ុនផលិតសំបកកង់កំពុងតែរងសម្ពាធកាន់តែខ្លាំង ដើម្បីបំពេញតម្រូវការកើនឡើងនៃអ្នកប្រើប្រាស់សំបកកង់ពណ៌បៃតង។ កៅស៊ូសំយោគក៏មានបញ្ហានិរន្តរភាពផ្ទាល់ខ្លួនផងដែរ ព្រោះវាផលិតចេញពីប្រភពហ្វូស៊ីលដែលគ្មានអ្នកប្រើប្រាស់ណា ព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុនិងការឡើងកំដៅផែនដីឡើយ។

ជាការពិត ដោយកំណើនតម្រូវការសម្រាប់សំបកកង់បៃតងនិងការបង្កើតសំបងកកង់ឲ្យកាន់តែទំនើបកម្មដែលធ្វើឲ្យកៅស៊ូធម្មជាតិនាពេលអនាគតហាក់ដូចជាមានភាពប្រសើរឡើង។ ប៉ុន្តែអ្នកផលិតកៅស៊ូធម្មជាតិមិនបានបង្ហាញពីភាពរីករាយក្នុងការចាប់យកឱកាសនេះទេ។

គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដែលប្រទេសផលិតកៅស៊ូធម្មជាតិត្រូវការវិនិយោគបន្ថែមក្នុងការស្រាវជ្រាវរួមមាន៖ការស្រាវជ្រាវផលិតផលថ្មីៗ ការផលិតដែលត្រូវការកម្លាំងពលកម្មតិចតួច និងក្លូនដែលធន់នឹងជំងឺជាដើម។

វាជារឿងអកុសល ដោយមានការយកចិត្តទុកដាក់តិចតួចលើការស្រាវជ្រាវដែលត្រឹមត្រូវ។ នៅប្រទេសម៉ាឡេស៊ី អ្នកស្រាវជ្រាវនៅក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីកំពុងមមាញឹកនឹងកំណើនការងារផ្សេងៗទៀត។ មួយទៀតពាក់ព័ន្ធនឹងការដោះស្រាយជម្លោះទ្រព្យសម្បត្តិរបស់ក្រុមប្រឹក្សាដែលជាម្ចាស់ទ្រព្យ។

កសិករដាំកៅស៊ូធម្មជាតិនៅប្រទេសម៉ាឡេស៊ីបានស្រែករកជំនួយជាយូរមកហើយ ចំពោះក្តីព្រួយបារម្ភនៃការផ្គត់ផ្គង់នៅភាគខាងលិចដែលជម្រុញឱ្យក្រុមហ៊ុនផលិតសំបកកង់ស្វែងរកជម្រើសផ្សេងៗទៀត ដែលបានបង្ហាញក្នុងរបាយការណ៍ថារោងចក្រថ្មីមួយឈ្មោះ dandelion បានធ្វើការសន្យាមួយចំនួន។ ប្រសិនបើរោងចក្រនេះបានក្លាយជាលើទីផ្សារច្បាស់លាស់មួយ ដូចដែលពិភពលោកបានរកឃើញកៅស៊ូសំយោគតាមរយៈការស្រាវជ្រាវ នៅពេលកង្វះខាតកៅស៊ូធម្មជាតិក្នុងកំឡុងពេលមានសង្គ្រាម។

លុះត្រាតែមានវិធានការដោះស្រាយក្នុងពេលឆាប់ៗនេះ ការបាត់បង់កៅស៊ូធម្មជាតិនឹងមិនត្រឹមតែជាការពិតសម្រាប់អ្នកទិញនៅបស្ចិមប្រទេសប៉ុណ្ណោះទេ ថែមទាំងសម្រាប់កសិករកៅស៊ូក្រីក្រនៅទីនេះផងដែរ៕

ព័ត៌មានចុងក្រោយ