ការព្រួយបារម្ភចំពោះវិស័យកៅស៊ូធម្មជាតិនាពេលអនាគត រួមមាន៖
១.សញ្ញាកើនឡើងនៃករណីឆ្លង Covid-19 នៅក្នុងប្រទេសឥណ្ឌា ហើយការឆ្លងខ្លាំងនៃ Covid-19 នេះ បានរីករាលដាលពាសពេញប្រទេស ចំនួន ៤០ ក្នុងនោះក៏មាន៖ ចក្រភពអង់គ្លេស ហ្វីជី និងសឹង្ហបុរី។ ការឆ្លងនេះ អាចកាត់បន្ថយជំហាននៃការងើបឡើងវិញផ្នែកសេដ្ឋកិច្ច របស់ប្រទេសនីមួយៗ និងបរិបទរបស់ពិភពលោកផងដែរ។
២.បច្ចុប្បន្នការកើនឡើងនៃករណីឆ្លង Covid-19 នៅបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិមួយចំនួនដូចជា៖ ប្រទេសកម្ពុជា ឥណ្ឌា ម៉ាឡេស៊ី ស្រីលង្កា និងថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងកម្រិតខុសៗគ្នា ដើម្បីទប់ស្កាត់នឹងរលកថ្មីនៃការរីករាលដាល Covid-19។ បញ្ហានេះបានធ្វើឲ្យកង្វះកម្លាំងពលកម្ម សម្រាប់បណ្តាប្រទេសផលិតកៅស៊ូធម្មជាតិក្នុងការជ្រើសរើសពលករបរទេស ពីព្រោះពួកគាត់មិនអាច វិលត្រឡប់ទៅធ្វើការវិញបានឡើយ ដោយសារតែការរឹតត្បិតរបស់ប្រទេសនីមួយៗ។ ជាលទ្ធផល ផលិតកម្មកៅស៊ូធម្មជាតិនៅប៉ុន្មានខែ ខាងមុខនេះ នឹងអាចរងផលប៉ះពាល់ ដោយលក្ខខណ្ឌខាងលើនេះ ។
៣.ក្រៅពីជំងឺស្លឹកផ្សិតដែលត្រូវបានរកឃើញនៅបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិធំៗ ពេលថ្មីៗនេះក៏មានការផ្ទុះឡើងនូវជំងឺម្សៅសនៅក្នុង តំបន់ Xisuangbanna ដែលតំបន់ស្វ័យយ័តនៃខេត្ត Yunnan និងមានផលិតកម្មកៅស៊ូជិតពាក់កណ្តាលនៃផលិតកម្មនៅក្នុងប្រទេសចិន។ បញ្ហានេះអាចជះឥទ្ធិពលដល់ផលិតកម្មកៅស៊ូធម្មជាតិនៅក្នុងប្រទេសចិន ទោះបីជា ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែល ប្រើប្រាស់កៅស៊ូធម្មជាតិដ៏សំខាន់នៅលើពិភពលោកក៏ដោយ។
៤.ភាពមិនច្បាស់លាស់នៃព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដូចជា៖ ការភ័យខ្លាចនៃសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន សង្គ្រាម ពាណិជ្ជកម្មរវាងចិននិងអាម៉េរិក និងបញ្ហា ច្រើនទៀតអាចមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកនិងទីផ្សារមុខទំនិញ។
៥.ភាពមិនស្មើគ្នានៃការចែកចាយវ៉ាក់សាំងនៅជុំវិញពិភពលោកអាចជាកត្តារារាំងមួយដល់ការងើបឡើងវិញស្ទើរតែគ្រប់វិស័យរួមមាន៖ សេដ្ឋកិច្ច ទេសចរណ៍ និងសកម្មភាពផ្សេងៗទៀត។
ទោះបីជា មានការព្រួយបារម្ភមួយចំនួនដែលបានលើកឡើង ប៉ុន្តែក៏មានកត្តាខ្លះគាំទ្រដល់ការ ងើបឡើងវិញនៃទីផ្សាកៅស៊ូធម្មជាតិក្នុង រយៈពេលខ្លី រួមមាន៖
១.ផ្អែកលើការព្យាករបឋមរបស់បណ្តាប្រទេសផលិតកៅស៊ូធម្មជាតិបានឲ្យដឹងថាកត្តាមូលដ្ឋានគ្រឹះនៃទីផ្សារកៅស៊ូធម្មជាតិនៅតែមានលក្ខណៈអំណោយផលដូចជា៖
២. EIA បានព្យាករថា តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent គិតជាមធ្យមប្រហែល ៦៥ដុល្លារសហរដ្ឋអាម៉េរិក/បារ៉ែលនៅត្រីមាសទី២ ឆ្នាំ២០២១។ ការអភិវឌ្ឍឧស្សាហកម្មប្រេងអាចជះឥទ្ធិពលដល់តម្លៃមុខទំនិញផ្សេងៗទៀត រួមទាំងកៅស៊ូធម្មជាតិផងដែរ។
៣.សន្និធិប្រចាំសប្តាហ៍ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យមមានប្រមាណ ១៧៧ ៥៤៨តោន ក្នុងរយៈពេល៥សប្តាហ៍ ក្នុងខែមេសា ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៅសប្តាហ៍ទី៥ ក្នុងខែមេសា ឆ្នាំ២០២០ គិតជាមធ្យមមានចំនួនជិត ២៣៩ ៨៩៦តោន។ ក្រាហ្វិកខាងក្រោមនឹងបង្ហាះពីសន្និធិប្រចាំសប្តាហ៍ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។