១.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែមេសា ឆ្នាំ២០២១
នៅទីផ្សារហ៊ុនសៀងហៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០១ ថ្លៃកៅស៊ូទិញលក់តាមកិច្ច សន្យាសម្រាប់ខែឧសភា ឆ្នាំ២០២១ មានតម្លៃ១៣ ៧៣៥យ័ន/តោន គឺបានធ្លាក់ចុះ ០,៤% បើធៀបទៅនឹងថ្លៃកៅស៊ូកាលពីដើមខែថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ១៣ ៧៩៥យ័ន/តោន។ ទោះបីជាយ៉ាងណាក៏ដោយថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាជាអប្បបរមាបានកើនឡើងដល់ ១៤ ១៣៥ យ័ន/តោននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ និង ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាជាអតិបរមាបានធ្លាក់មកនៅត្រឹម១៣ ២៦០យ័ន/តោន នៅថ្ងៃទី១៣ ខែមេសសា ឆ្នាំ២០២១។ ថ្លៃកៅស៊ូជាមធ្យមប្រចាំខែមេសា ឆ្នាំ២០២១ បានធ្លាក់ចុះមកត្រឹម ១៣ ៦៥៧ យ័ន/តោន បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានតម្លៃ១៤ ៩១១យ័ន/តោន។ (ក្រាហ្វិកទី១)
២.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែមេសា ឆ្នាំ២០២១
នៅក្នុងអំឡុងថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០២១ ថ្លៃកៅស៊ូ TSR-20 ទិញលក់ តាមកិច្ចសន្យាគិតជាមធ្យមនៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ ខែកក្កដា ឆ្នាំ២០២១ នឹងបង្ហាញនៅក្នុងក្រាហ្វិកទី២។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីមាននិន្នាការប្រហាក់ប្រហែល គ្នាទៅនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យា នៅទីផ្សារសៀងហៃក្នុងកំឡុងពេលដូចគ្នានេះ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់ តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគឺ ១,៦៨ដុល្លារ/គ.ក្រ នៅពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ គឺបានកើនឡើង ៣,១% បើធៀបនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ១,៦៣ដុល្លារ/គ.ក្រ។ ចំណែកឯ ថ្លៃកៅស៊ូ TSR-20 ជាមធ្យមប្រចាំខែមេសា ឆ្នាំ២០២១ ស្មើនឹង ១,៦៤ដុល្លារ/គ.ក្រ។ (ក្រាហ្វិកទី២)
៣.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែមេសា ឆ្នាំ២០២១
ក្រាហ្វិកទី៣នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យា នៅក្នុងទីផ្សារហ៊ុនអូសាកាសម្រាប់ខែសីហា ឆ្នាំ២០២១ ចាប់ពី ថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០២១។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាមាននិន្នាការប្រហាក់ប្រហែលគ្នាទៅនឹង ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ចំពោះថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅដើមខែនិងចុងខែមានការប្រែប្រួល តិចតួចបំផុត (នៅថ្ងៃទី១ ខែមេសា មានតម្លៃ ២៤៥យេន/គ.ក្រ និងនៅថ្ងៃទី៣០ ខែមេសា មានតម្លៃ ២៤៤យេន/គ.ក្រ)។ ថ្លៃកៅស៊ូ RSS-3 ជាមធ្យមប្រចាំខែមេសា ឆ្នា២០២១ គឺ២៣៩យេន/ គ.ក្រ។(ក្រាហ្វិកទី៣)