ក្រសួងឧស្សាហកម្មនិងមុខទំនិញ (Ministry of Plantation Industries and Commodities :MPIC) និងក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (Malaysian Rubber Board :MRB) បានរៀបចំគម្រោងកម្មវិធីនិងការលើកទឹកចិត្តមួយចំនួនទៀត ដើម្បីបន្តពង្រឹងឧស្សាហកម្មកៅស៊ូក្នុងប្រទេសរបស់ខ្លួនតាមរយៈវេទិកាជាច្រើន។
លោក Datuk Dr Mohd Khairuddin Aman Razali រដ្ឋមន្រ្តីក្រសួងចម្ការរឧស្សាហកម្មនិងមុខទំនិញបាននិយាយថា ក្នុងការអភិវឌ្ឍចុងក្រោយនេះ ក្រសួងនិងក្រុមប្រឹក្សា កៅស៊ូម៉ាឡេស៊ីបានរៀបចំ វេទិកាកៅស៊ូប្រចាំឆ្នាំ២០២១ ដើម្បីចែករំលែកព័ត៌មានដោយមានចូលរួមជជែកពិភាក្សាពីភាគីពាក់ព័ន្ធផ្សេងៗជាច្រើន។ បញ្ហាថ្មីៗត្រូវបានពិភាក្សាដើម្បី ពង្រឹងឧស្សាហកម្មកៅស៊ូរបស់ប្រទេសទាំងផ្នែកលំហូរខាងលើ (upstream) និងលំហូរខាងក្រោម (downstream)។
ផែនការមួយក្នុងចំណោមផែនការនានារបស់ រដ្ឋាភិបាលគឺគម្រោង “កែទម្រង់ឧស្សាហកម្មកៅស៊ូ” ដែលមានទឹកប្រាក់ចំនួន៦លានរីងហ្គីដ សម្រាប់ផលិតផលកំទេចកៅស៊ូតូចៗ បើធៀបនឹងផលិតផលកំទេចកំទីកៅស៊ូដែលអាចផ្តល់ប្រាក់បន្ថែមដល់កសិករកៅស៊ូគ្រួសារ។ កសិករកៅស៊ូគ្រួសារដែលមានចំណាប់អារម្មណ៍ចូលរួមគម្រោងនេះ អាចបង្កើតជា សហគមន៍កៅស៊ូនៅក្នុងតំបន់របស់ខ្លួន។
លោក Mohd Khairuddin បាននិយាយបន្ថែមទៀតថា ការបង្កើតច្រករបៀងកៅស៊ូនៅភាគខាងកើតដែលមានទឹកប្រាក់ប្រមាណ១៦លានរីងហ្គីដ នឹងត្រូវអនុវត្តនៅឆ្នាំ២០២១ ដោយកំណត់ការកើនឡើងពី៥ ទៅ ១០ពាន់តោន/ឆ្នាំ និងបង្កើនចំណូលប្រចាំខែរបស់កសិករកៅស៊ូគ្រួសារប្រមាណទៅ៣០%។
នៅឆ្នាំ២០២០ ឧស្សាហកម្មកៅស៊ូបានរួមវិភាគទានចំនួន៤៨,៥៤ពាន់លានរីងហ្គីដ ជាមួយចំណូលពីការនាំចេញបានកើនឡើង១៧,៦ពាន់លានរីងហ្គីដឬ៥៧% បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន៣០,៩២ពាន់លានរីងហ្គីដ៕