×
ផលិតករកៅស៊ូថៃរំពឹងថា តម្រូវការពិភពលោកនឹងកើនឡើងខ្លាំងនៅឆ្នាំ២០២១នេះ

​​        ក្រុមហ៊ុនផលិតកៅស៊ូ Sri Trang Agro-Industry រំពឹងថាតម្រូវការកៅស៊ូធម្មជាតិពិភពលោក នឹងកើនឡើងដល់១៣,៤លានតោននៅឆ្នាំ២០២១ នេះ គឺកើនឡើង ៧% បើធៀប នឹងឆ្នាំមុន។

        លោក Veerasith Sinchareonkul នាយកប្រតិបត្តិនៃក្រុមហ៊ុន Sri Trang បាននិយាយថា តម្រូវការកៅស៊ូធម្មជាតិនៅឆ្នាំ២០២១ ទំនងជានឹងងើបឡើងវិញយ៉ាងខ្លាំង ស្របពេល ដែលការ​ឆ្លង​រាល​ដាល​នៃជំងឺ Covid-១៩ បានថយចុះ។ ថ្លៃកៅស៊ូដុំជាមធ្យ​​មក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានកើនឡើងដល់ ១,៦ដុល្លារ/គ.ក្រ គឺកើនឡើង២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានថ្លៃជាមធ្យម,៣១ដុល្លារ/គ.ក្រ។

         លោកបន្ថែមថា កត្តាដែលជំរុញឱ្យថ្លៃកៅស៊ូធម្មជាតិកើនឡើងដោយសារតែសេដ្ឋកិច្ចនិងឧស្សាហកម្មយានយន្តនៅប្រទេសចិន ដែលជាអ្នកប្រើប្រាស់កៅស៊ូធំជាងគេបំផុតនៅលើ ពិភពលោកមាន​ដំណើរការល្អប្រសើរឡើងវិញ និងមានតម្រូវការ​កើនឡើងកៅស៊ូធម្មជាតិសម្រាប់ផលិតកម្មសំបកយានយន្តនិងស្រោមដៃ

         ក្រុមហ៊ុន Sri Trang Agro-Industry ក៏បានព្យាករថា នៅឆ្នាំ២០២១នេះនឹងលក់កៅស៊ូធម្ម​ជាតិបានជាង១,២លានតោន ឬជាមធ្យម ៣០០ ០០០តោន/ត្រីមាស គឺកើនឡើង ប្រមាណ១៦% បើធៀប​​នឹងឆ្នាំ​​មុនដែលមានចំនួន១,០៣លានតោន។ ទន្ទឹមនឹងនេះដែរ ថ្លៃកៅស៊ូធម្មជាតិនៅត្រីមាសទី១ ឆ្នាំ​២០២១​នៅតែខ្ពស់ដដែល។ ថ្លៃកៅស៊ូជាមធ្យមរំពឹងថា​​នឹងកើនឡើងពី ៥-១០% ពីតម្លៃ១៤៨សេនដុល្លារ/គ.ក្រ កាលពី​ត្រីមាស​​ទី៤ ឆ្នាំ២០២០ ហើយរំពឹងថានឹងមានតម្រូវការកើនឡើងជាលំដាប់ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ៕

 

ព័ត៌មានចុងក្រោយ