×
ផ្ទៃដីដាំកៅស៊ូនៅភាគឦសាននឹងត្រូវពង្រីកបន្ថែម

       ដោយមានការគាំទ្រពីឧស្សាហកម្មកៅស៊ូនិងកិច្ចសហការគ្នាជាមួយក្រុមប្រឹក្សាកៅស៊ូ​ឥណ្ឌាក្នុងភាពជាដៃគូមិនធ្លាប់មានពីមុនមក ផ្ទៃដីដាំកៅស៊ូ​​នៅភាគសាននៃរដ្ឋ Tripura និងរដ្ឋ Assam ទំនងជានឹងកើនឡើងប្រហែល២០ ០០០ហិកតានៅឆ្នាំ​២០២១​នេះ។ កិច្ចសហការនេះ មានគោលបំណង​បង្កើនផ្ទៃដីដាំកៅស៊ូឲ្យបានប្រមាណ២០ម៉ឺនហិកតានៅតំបន់ភូមិភាគ ឦសាន

       ក្រុមប្រឹក្សាកៅស៊ូបានឱ្យដឹងថា ជំហរដ៏រឹងមាំអំពីការពង្រីកផ្ទៃដីកៅស៊ូនឹងអាចចាប់ផ្ដើម​នៅ​ខែមេសា ឆ្នាំ២០២១នេះ ដោយរដូវដាំដុះកៅស៊ូថ្មីនឹងចាប់ផ្តើមនៅខែកក្កដា-សីហា។ ការផ្គត់ផ្គង់​រុក្ខ​សម្ភារៈកៅស៊ូ​ គឺជាបញ្ហាដ៏ចម្បងមួយ​ដែលត្រូវ​ដោះស្រាយ ទោះបីជា​ កម្មវិធីដាំដុះត្រូវបានសម្រេច​រួចហើយក៏ដោយ

     ផ្ទៃដីកៅស៊ូធម្មជាតិសរុបនៅរដ្ឋភាគសានទាំង៧ មានចំនួនប្រមាណ១៨៩ពាន់ហិកតា ដែលក្នុងនោះផ្ទៃដីជាង ៦០​ ០០០ហិកតាស្ថិតក្នុងរដ្ឋ​ Tripura ដែលជាតំបន់មិនមែនប្រពៃណី ដំបូងគេនៅក្នុងប្រទេសឥណ្ឌា ដើម្បីធ្វើការពិសោធលើការដាំដុះកៅស៊ូ។ ផលិតកម្មកៅស៊ូប្រមាណ៨៥% នៅក្នុងប្រទេសឥណ្ឌាមានប្រភពមកពីរដ្ឋ Kelera និងផ្នែកខ្លះទៀតមកពីរដ្ឋ Tamil Nadu ដែលជា​តំបន់ដាំដុះកៅស៊ូប្រពៃណី។

       រដ្ឋ Assam មានផ្ទៃដីដាំកៅស៊ូប្រមាណ ៥៨ ០០០ហិកតា រដ្ឋ Meghalaya ប្រមាណ១៦ ៣០០ហិកតា រដ្ឋ Nagaland ប្រមាណ១៥ ០០០ហិកតា រីឯរដ្ឋផ្សេងទៀតប្រហែលជា    ៥ ០០០ហិកតា ដែល​ផ្ដល់ផលិតផលកៅស៊ូសរុបនៅរដ្ឋភាគ​ឦសាន​​ចំនួនប្រមាណ ១១២ពាន់តោន។ យោងតាមក្រុមប្រឹក្សាកៅស៊ូឥណ្ឌាបានឲ្យដឹងថា ក្នុងឆ្នាំ២០២០​កន្លងទៅ ផលិត​ផល​កៅស៊ូធម្មជាតិសរុបក្នុង​ប្រទេស​មានចំនួន ៧១២ពាន់តោន គឺទាបជាងផលិតផលកំពូលក្នុង​ឆ្នាំ២០១២-១៣ ដែលមានចំនួន ០០ពាន់តោន។

 ថវិកាឆ្នាំ២០២១-២០២២

     ថវិកាដែលត្រូវបានអនុម័តសម្រាប់វិស័យកៅស៊ូមិនមានអ្វីត្រូវលើកទឹកចិត្តច្រើនទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពពីក្រុមប្រឹក្សាកៅស៊ូបាន​ឲ្យ​ដឹង​ថា ការសម្រេចចុងក្រោយអាចនឹងរួមបញ្ចូល​គ្នាតែមួយ បន្ទាប់ពីការដាក់សំណើគម្រោងលើកទី១៣ត្រូវបានបញ្ចប់។ ថវិកាសម្រាប់ឆ្នាំ២០២០-២០២១ បានកែសម្រួលពីសំណើដើមចំនួន​១២១០​លាន​រូពីមកនៅត្រឹម១៨៨០លានរូពី បន្ទាន់ពីការ​ឆ្លង​រាល​ដាលជំងឺ Covid-១៩។  ការផ្តល់ថវិកាសម្រាប់​​ឆ្នាំ​​ហិរញ្ញវត្ថុខាងមុខនេះ មានប្រមាណ​១៩០០លានរូពី សម្រាប់ឲ្យក្រុមប្រឹក្សាកៅស៊ូអនុវត្តគម្រោងណាដែលសំខាន់ៗ

ព័ត៌មានចុងក្រោយ