×
ក្រុមហ៊ុនផលិតស្រោមដៃថៃកំណត់ទិសដៅឲ្យបាន ២០% នៅទីផ្សារពិភពលោក

ឧស្សាហកម្មស្រោមដៃកៅស៊ូរបស់ប្រទេសថៃ មានបំណងពង្រីកនៅលើទីផ្សារពិភពលោកពី ១៥-២០% ក្នុង     រយៈពេល៥ឆ្នាំទៅមុខទៀត។ ដើម្បីសម្រេចគោលដៅនេះ សមាគមអ្នកផលិតស្រោមដៃកៅស៊ូថៃកំពុងជំរុញឱ្យមានការ​បង្កើន​​ការវិនិយោគ​​និងការប្រកួតប្រជែងឲ្យកាន់​តែ​ប្រសើរឡើងនៅក្នុងឧស្សាហកម្ម។

ប្រធានសមាគមលោក Veerasith Sincha-reonkul បាននិយាយថា គោលបំណងយូរអង្វែងនេះ គឺដើម្បីដណ្តើម

យកចំណែកទីផ្សារពិភពលោកឲ្យបាន៤០%។ ការផ្លាស់ប្តូរនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើង២០% នៃតម្រូវការស្រោមដៃកៅស៊ូរបស់ពិភពលោកមានចំនួន៣,៦លានគូ ស្របពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ តម្រូវការនេះ រំពឹងថានឹងកើនឡើង១០% ទៀតនៅឆ្នាំក្រោយ។ លោកក៏បានជំរុញឲ្យរដ្ឋាភិបាលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីជួយដល់ក្រុមហ៊ុនពង្រីកការវិនិយោគនិងគួរតែពង្រឹង​បទ​បញ្ញត្តិនានាឲ្យប្រសើរឡើងងាយស្រួលក្នុងការបើកដំណើរការរោងចក្រថ្មី។

ប្រទេសថៃជាប្រទេសនាំចេញស្រោមដៃកៅស៊ូធំជាងគេទី២នៅលើពិភពលោក ដែលក្រុមហ៊ុនផលិតចំនួន១៩ មានសមត្ថភាពផលិតបានចំនួន ៤៦ពាន់លានគូ/ឆ្នាំ ដែលក្នុងនោះ៩០% និងស្រោមដៃវេជ្ជសាស្ត្រចំនួន ៨៨% នៃផលិតកម្មសរុបត្រូវបាននាំចេញ។

លោកបន្តថា យើងចង់ឃើញប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតស្រោមដៃកៅស៊ូធម្មជាតិរបស់ពិភពលោក ដែលប្រទេសចិននិងម៉ាឡេស៊ីជាអ្នកផលិតស្រោមដៃកៅស៊ូធំៗនៅលើពិភពលោក បានពង្រីកសមត្ថភាពផលិតកម្មរួចហើយ៕

ព័ត៌មានចុងក្រោយ