×
ផលិតកម្មផលិតស្រោមដៃទទួលរងផលប៉ះពាល់ ដោយជំងឺ Covid-19

ទីផ្សារភាគហ៊ុននៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ១% ដែលធ្វើឲ្យក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូកំពូលៗនៅលើពិភពលោកខាតបង់ បន្ទាប់ពីកម្មករជាង២ ០០០នាក់បានធ្វើតេស្តិ៍វិជ្ជមានជំងឺ Covid-19 ។

ទីផ្សារភាគហ៊ុននៅអាស៊ីក៏មានភាពច្របូក ច្របល់។ ភាគហ៊ុននៅសិង្ហបុរីនិងឥណ្ឌូនេស៊ីបានកើនឡើងប្រហែល១% ចាប់តាំងពីដើមខែមីនាមក  ខណៈពេលដែលទីផ្សារនៅថៃនិងហ្វីលីពីនបានធ្លាក់ចុះ។

ភាពតានតឹងផ្នែកនយោបាយបានបន្តកើតមាននៅទីក្រុងបាងកក ដោយប៉ូលីសថៃនិយាយថា ពួកគេនឹងដាក់ពង្រាយមន្រ្តីយោធាជិត៦ ០០០នាក់ សម្រាប់ការពារក្រុមបាតុករដែលបានទាមទារឱ្យព្រះមហាក្សត្រ Maha Vajiralong- korn​  លះបង់ការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ព្រះអង្គ។

តម្លៃគោលនៅម៉ាឡេស៊ីបានធ្លាក់ចុះ៧,៥% សម្រាប់ក្រុមហ៊ុនផលិតស្រោមដៃកំពូលៗ ខណៈពេលដែលរដ្ឋាភិបាលបាននិយាយថា មានរោងចក្រចំនួន២៨បានបិទទ្វារ ដោយសារតែការកើនឡើងនៃប្រជាជនដែលបានធ្វើតេស្ត៍វិជ្ជមាន Covide-19 នៅតំបន់ដែលមានរោងចក្រនិងអន្តេវាសិកដ្ឋាន។

 ភាគហ៊ុនប្រេងដូងក៏បានធ្លាក់ចុះផងដែរ នៅលើទីផ្សារទិញលក់តាមកិច្ចសន្យាប្រទេសម៉ាឡេស៊ី។ ភាគហ៊ុនរបស់ក្រុមហ៊ុន Sime Darby Plantation Bhd ដែលជាក្រុមហ៊ុនដាំដូងប្រេងធំជាងគេនៅលើ​ពិភពលោកបានធ្លាក់ចុះ១,៤% ហើយភាគហ៊ុននៅ​ហ្វីលីពីនបានធ្លាក់ចុះ១% ផងដែរ។

លោក Ruben Carlo O Asuncion ប្រធានសេដ្ឋវិទូនៅ Union Bank of Philippines បាននិយាយថា សន្ទស្សន៍ PSEI (Philippines stock exchange composite index)  បានទទួលផលចំណេញយ៉ាងច្រើនក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។

លើសពីនេះព័ត៌មានអំពីប្រធានាធិបតីអាម៉េ​​រិកជាប់ឆ្នោតលោក Joe Biden បានជំរុញឲ្យមានសុទិដ្ឋិនិយមបន្ថែមទៀតលើផ្នែកពាណិជ្ជកម្មនិងកំណើនទីផ្សារ។ ជ័យជំនះរបស់លោក Joe Biden អាចកាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយ។ លើសពីនេះទៅទៀត ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិកនិងភាពខ្លាំងនៃទីផ្សារហ៊ុនអាស៊ាន អាចផ្តល់ផលប្រយោជន៍ដល់ទីផ្សារទំនិញពាណិជ្ជកម្មនៅក្នុងតំបន់។

ព័ត៌មានចុងក្រោយ