×
ប្រទេសថៃនឹងជំរុញការផលិតស្រោមដៃកៅស៊ូ

ក្រសួងកសិកម្មនិងសហករណ៍ថៃ (Ministry of Agriculture and Cooperatives :MOAC) បាននិយាយថាក្រសួងនឹងជួយកសិករដាំកៅស៊ូតាមរយៈការជំរុញប្រទេសថៃក្លាយជាមជ្ឈមណ្ឌលពិភពលោកក្នុងការផលិតស្រោមដៃកៅស៊ូ។

លោក Alongkorn Ponlaboot ទីប្រឹក្សាក្រសួងបាននិយាយថា តម្រូវការស្រោមដៃកៅស៊ូពិភពលោកនៅឆ្នាំនេះ នឹងកើនឡើងទៅដល់៣៦០ពាន់លានស្រោមដៃដែលមានទឹកប្រាក់ប្រមាណ៤០ពាន់លានបាត(១,២៧ពាន់លានដុល្លារ អាម៉េរិក)។ ពេលនេះ ជាឱកាសដ៏ល្អមួយដែលប្រទេសថៃបច្ចុប្បន្នជាប្រទេសនាំចេញស្រោមដៃកៅស៊ូធំជាងគេទី២ នៅ លើពិភពលោកដែលមានកំណើនប្រចាំឆ្នាំចន្លោះពី ៨ - ១៥%។

លោកបានបន្តថា កំឡុងពេលមុននៃការឆ្លងជំងឺវីរុសកូរ៉ូណា ថ្លៃកៅស៊ូពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ទោះបីជាតម្រូវការស្រោមដៃកៅស៊ូបានកើនឡើងក្នុងវិស័យសុខាភិបាលក៏ដោយ។ ក្រសួងនឹងចែករំលែកនូវគោលនយោបាយរបស់ខ្លួននៅឯមជ្ឈមណ្ឌល Agritech និង Innovation ដើម្បីជួយគាំទ្រដល់អាជ្ញាធរកៅស៊ូថៃនៅក្នុងការអភិវឌ្ឍផលិត ផលកៅស៊ូប្រកបដោយភាពច្នៃប្រឌិតដែលអាចជួយបង្កើនថ្លៃកៅស៊ូនិងផ្តល់ប្រាក់ចំណូលបន្ថែមដល់កសិករ។

ថ្មីៗនេះ អាជ្ញាធរកៅស៊ូថៃបានចាប់ផ្តើមផ្តល់ប្រាក់កម្ចីពិសេសដែលមានទឹកប្រាក់សរុបប្រមាណ២៥ពាន់លានបាត ស្មើនឹង៧៩៥,៦លានដុល្លារអាម៉េរិក ដើម្បីជួយដល់ក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូដោយបង្កើនសមត្ថភាពផលិតកម្ម និងការធ្វើទំនើបកម្មឧបករណ៍៕

ព័ត៌មានចុងក្រោយ