×
កំណើនកៅស៊ូធម្មជាតិរំពឹងថានឹងធ្លាក់ចុះ បណ្តាលមកពីវីរុសកូរ៉ូណា
កំណើនតម្រូវការនិងការផលិតកៅស៊ូធម្មជាតិកំពុងធ្លាក់ចុះដែលជំរុញឱ្យសមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) ពិនិត្យឡើងវិញនូវទស្សនវិស័យកៅស៊ូពិភពលោករបស់ខ្លួននៅឆ្នាំ២០២០នេះ។
ANRPC បាននិយាយថា ផលិតកម្មកៅស៊ូធម្មជាតិនឹងកើនឡើង២,៧% ស្មើនឹង១៤,២លានតោននៅឆ្នាំនេះ គឺធ្លាក់ចុះពីការប៉ាន់ស្មានកាលពីលើកមុនដែលមានចំនួន១៤,៣លានតោន ដែលបានប្រកាសក្នុងរបាយការណ៍ទីផ្សារប្រចាំឆ្នាំកាលពីថ្ងៃទី៣១ ខែមករា បន្ទាប់ពីអ្នកផលិតបានរាយការណ៍ថា ផលិតកម្មកៅស៊ូបានធ្លាក់ចុះ៥,២% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២០។ ទោះបីជាមានការធ្លាក់ចុះក៏ដោយក៏ ANRPC នៅតែរំពឹងថា ទិន្នផលកៅស៊ូពិភពលោកនឹងកើនឡើង ដោយសារតែការពង្រីកផ្ទៃដីសរុបនៅក្នុងរដ្ឋជាសមាជិក ANRPC ។
ANRPC ក៏បានបន្ទាបការប៉ាន់ស្មានរបស់ខ្លួនចំពោះកំណើនតម្រូវការកៅស៊ូធម្មជាតិ ដោយរំពឹងថាការប្រើប្រាស់នឹងកើនឡើង១,២% គឺស្មើនឹង ១៣,៨លានតោន បើធៀបការប៉ាន់ស្មានមុនដែល មានកំណើន២,៧%។ ខណៈពេល មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិននៅពាក់កណ្តាលខែមករា បានបង្កើតឲ្យមានក្តីសង្ឃឹមឡើងវិញសម្រាប់តម្រូវការពីប្រទេសចិន ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ANRPC បានរាយការណ៍ក្នុងរបាយការណ៍ ទីផ្សារកាលពីថ្ងៃទី៩ ខែមីនាថា ការប្រើប្រាស់ពិភពលោកបានធ្លាក់ចុះ១៨,៦% ក្នុងកំឡុងពេលពីរខែដំបូងនៃឆ្នាំ២០២០ ដោយសារតែ ផលិតកម្មរបស់ប្រទេសចិនត្រូវបានបង្អាក់យ៉ាងខ្លាំង បន្ទាប់ពីមានការរីករាលដាលនៃ COVID-១៩។ ANRPC ក៏បានរំពឹងថា ទស្សនវិស័យនៃការប្រើប្រាស់ពិភពលោក សម្រាប់ឆ្នាំ២០២០ នឹងត្រូវបានកែលម្អបន្ថែមទៀត ដោយផ្អែកលើការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលទាក់ទងនឹង COVID-១៩៕

ព័ត៌មានចុងក្រោយ