ឧស្សាហកម្មកៅស៊ូធម្មជាតិត្រូវបានពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនក្នុងការដោះស្រាយនូវបញ្ហាដែលទាក់ទងនឹងផលិតកម្ម គុណភាព និងលទ្ធភាពដែលអាចសម្របខ្លួនបាន។
លោក KM Mammen ប្រធានសមាគមអ្នកផលិតសំបកកង់យានយន្តនិងជានាយកគ្រប់គ្រងក្រុមហ៊ុន MRF Ltd បានស្នើបង្កើតយុទ្ធសាស្ត្រទុនបម្រុងសម្រាប់កៅស៊ូធម្មជាតិ ការអភិវឌ្ឍតំបន់ដាំកៅស៊ូចម្រុះក្លូនកៅស៊ូថ្មី និងកាពិសោធន៍ ទៅតាមសាកវប្បកម្មកៅស៊ូតាមសែនេទិច។
លោកបានបន្ថែមទៀតថា ការកើនឡើងនៃសីតុណ្ហភាព ភាពរាំងស្ងួតឬភ្លៀងធ្លាក់ខ្លាំងកំពុងតែជះឥទ្ធិពលដល់ទិន្នផលកៅស៊ូនិងបង្កឱ្យមានការផ្ទុះជំងឺនៅក្នុងចម្ការកៅស៊ូនៅទូទាំងពិភពលោក។
លោកក៏បានលើកឡើងក្នុងសុន្ទរកថា ពិធីសម្ពោធនៃកិច្ចប្រជុំលើកទី៥ ស្តីអំពីកៅស៊ូឥណ្ឌា (IRM: the India Rubber Meet) ថាលទ្ធភាពដែលសម្របខ្លួនបានរបស់កៅស៊ូធម្មជាតិបានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយ ខណៈដែលឧស្សាហកម្មក្នុងស្រុកដែលផលិតបានតែពាក់កណ្តាលនៃតម្រូវការរបស់ខ្លួន ជាមូលហេតុនាំឱ្យមានការនាំចូលកៅស៊ូទ្រង់ទ្រាយធំ។ កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ បានផ្តោតលើប្រធានបទ “Rubber Resurgence Through Innovation” ដើម្បីដាក់មកពិភាក្សាអំពីបញ្ហាប្រឈមក្នុងវិស័យនេះ។
យុទ្ធសាស្ត្របម្រុងទុននៅក្នុងប្រទេសឥណ្ឌា
លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការស្វែងរកជម្រើសក្នុងតំបន់មិនប្រពៃណីដូចជាឥណ្ឌា ខាងជើងឈៀងខាងលិចដែលចាំបាច់ត្រូវបង្កើតក្លូនកៅស៊ូថ្មីដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុកាន់តែធ្ងន់ធ្ងរបាននិងបន្តពិសោធន៍ តាមសាកវប្បកម្មកៅស៊ូតាមសែនេទិច។
ការបង្កើតយុទ្ធសាស្ត្របម្រុងទុនសម្រាប់កៅស៊ូធម្មជាតិក្នុងប្រទេសឥណ្ឌាស្មើនឹងទុននៃការប្រើប្រាស់យ៉ាងហោច ណាស់មួយខែ និងអាចក្លាយជាផ្លូវវែងឆ្ងាយមួយក្នុងការកាត់បន្ថយភាពមិនច្បាស់លាស់នៃស្ថេរភាពថ្លៃក្នុងទីផ្សារ និងធានាមិនឲ្យមានការរំខានពីខាងក្រៅ ដោយកាត់បន្ថយការនាំចូលកៅស៊ូឲ្យបានច្រើនក្នុងរដូវផលិត។ ប្រទេសចិនបានរក្សាទុនបម្រុងសម្រាប់យុទ្ធសាស្រ្តកៅស៊ូធម្មជាតិនេះរួចហើយដែរ។
លោកបានបន្តថា ភាពតានតានតឹងលើតម្រូវការផលិតផលថ្មីដូចជា ធាតុផ្សំសបកកង់យានយន្ត បានតម្រូវឲ្យកៅស៊ូធម្មជាតិគុណភាពប្រសើរជាមុន ដោយសារតែកៅស៊ូធម្មជាតិគឺជាវត្ថុធាតុដើមស្នូលដើម្បីសន្សំសំចៃក្នុងការកែច្នៃ។ ឧស្សាហកម្មសំបកកង់យានយន្ត គឺជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រមាណពី ៧០ - ៧៥%។
លោក Sawa Dhanania ប្រធានក្រុមប្រឹក្សាកៅស៊ូយល់ថាការធ្លាក់ចុះថ្លៃកៅស៊ូកំពុងប្រឈមនឹងនិរន្តរភាពនៃការដាំដុះកៅស៊ូ។ បំណែងផ្សេងទៀតនៃខ្សែចង្វាក់ថ្លៃកៅស៊ូក៏កំពុងបញ្ហាប្រឈមបញ្ហាមួយចំនួនមានការប្រកួតប្រជែងជា សកលកាកសំណល់គ្មានរបាំងពន្ធ និងឧបសគ្គបច្ចេកវិទ្យាជាដើម។
ការធ្លាក់ចុះនៅក្នុងវិស័យ
លោក Sawar Dhanania បន្តថា ការនាំចូលកៅស៊ូច្រើនពេកនិងផលិតផលសំខាន់ៗដូចជាសំបកកង់យានយន្តនិងកៅស៊ូសំយោគគឺជាក្តីបារម្ភដ៏ធំ។ លោកក៏បានណែនាំឱ្យឧស្សាហកម្មប្រកាន់យកនូវបច្ចេកវិទ្យាទំនើបនិងការថ្លឹងថ្លែងពីចំណាយដើម្បីបង្រួមបញ្ហានៃធ្លាក់ចុះនេះ៕